khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកឡើងថា ភូមិភាគទី១បានដោះស្រាយបញ្ហាច្រើន តែត្រូវបន្តតាមដានការងារអាទិភាពបន្តទៀត
     
    ចែករំលែក ៖

    នៅក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានសន្និដ្ឋានថា បញ្ហា និងសំណូមពរជាច្រើន ដែលមានចំនួន២៥ចំណុច ត្រូវបានដោះស្រាយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងភូមិភាគ១ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយនៅមានបញ្ហាប្រឈមចំនួនដែលនៅសេសសល់ និងបញ្ហាប្រឈមថ្មីៗទៀត ដែលត្រូវបន្តតាមដាន នាពេលខាងមុខ។

    អង្គប្រជុំមានការពិភាក្សាគ្នាយ៉ាងផុលផុស អំពីបញ្ហាប្រឈមក្នុងភូមិភាគទី១ ដែលត្រូវបន្តតាមដាន។ បញ្ហាប្រឈមដែលត្រូវបន្តធ្វើមាន៥ ភាគច្រើនពាក់ព័ន្ធការកែសម្រួលឯកសារ សំណើពីសង្កាត់សុំកម្មសិទ្ធិផ្ទះជូនពលរដ្ឋ និងការជួសជុលជណ្តើររួមដែលមានសភាពទ្រុឌទ្រោម។ ឯបញ្ហាប្រឈមថ្មី ដែលបានលើកឡើងមាន៣ ពាក់ព័ន្ធនឹងការបាក់ច្រាំងទន្លេ និងការបង្ហូរទឹកស្អុយ។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បន្តខិតប្រឹងប្រែងបំពេញការងារ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចគ្គតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្វើយ៉ាងណាឱ្យមានភាពជិតស្និទ្ធជាមួយអង្គបោះឆ្នោត ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបានប្រសិទ្ធភាពការងារ ជូនប្រជាពលរដ្ឋក្នុងភូមិភាគ។

    ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត